បើលោកអ្នកមិនបានដឹងថា តើគួរទទួលទានអ្វីទើបធ្វើឲ្យខួរក្បាលលូតលាស់ល្អ សាកល្បងស្វែងយល់ពីអាហារចំនួន ១០មុខខាងក្រោមនេះដែលត្រូវបានគេរកឃើញថា មានគុណប្រយោជន៍បំផុតសម្រាប់ជួយបង្កើនថាមពល និង សមត្ថភាពខួរក្បាលរបស់លោកអ្នក។
១) ប្រេងអូលីវ ប្រេងអូលីវជាប្រភពនៃអាស៊ីដខ្លាញ់ អូមីកា ៣ ដែលជួយការពារខួរក្បាលប្រឆាំងទៅនឹងអុកស៊ីតកម្មដែលបង្កឲ្យមាន ស្ត្រេសច្រើន។ លើសពីនេះទៅទៀត វាជួយបង្កើនការចងចាំ និង សមត្ថភាពរៀនសូត្រកាន់តែខ្ពស់។
២) ខ្លាញ់ត្រី ខ្លាញ់ត្រីមានផ្ទុកអាស៊ីដខ្លាញ់ដ៏ល្អប្រភេទ អូមីកា ៣ ដែលជួយឲ្យខួរក្បាលបំពេញតួនាទីបានយ៉ាងល្អ និង មានប្រយោជន៍សម្រាប់បេះដូង រួមទាំងជួយសម្រួលដល់ប្រព័ន្ធសារពាង្គកាយដើរស្រួលផងដែរ។
៣) ស៊ុត ស៊ុតត្រូវបានគេរកឃើញថា ជាប្រភពដ៏សំខាន់ដែលមានផ្ទុកសារធាតុកូលីនជួយបង្កើនការចងចាំ និង ប្រឆាំងទៅនឹងការធ្លាក់អាយុ។ ក្រៅពីនេះ វាក៏ជួយបង្កើនទំនាក់ទំនងខួរក្បាលទៅនឹង កោសិកានៅជុំវិញសារពាង្គកាយទាំងមូល។ សូមទទួលទានស៊ុតមួយថ្ងៃឲ្យបាន១ គ្រាប់ជាការប្រសើរ។
៤) គ្រាប់សណ្ដែក ដោយផ្ទុកជាមួយសារធាតុខ្លាញ់ដ៏មានប្រយោជន៍សម្រាប់សុខភាព គ្រាប់សណ្ដែកជួយឲ្យខួរក្បាលស្រស់ថ្លា ត្បិតអីវាមានផ្ទុកសារធាតុវីតាមីន E សម្រាប់ប្រឆាំងទៅនឹងការធ្លាក់ចុះសមត្ថភាពខួរក្បាល។ អ្នកគួរទទួលទានមួយថ្ងៃឲ្យបាន ៣០ ក្រាមទើបជាការល្អ។ …នៅពេលដែលអ្នកគេងមិនឆ្អែត អ្នកនឹងប្រឈមមុខបញ្ហា ១៧ យ៉ាងនេះ…
៥) នំស្ករសូកូឡាខ្មៅ ស្ករសូកូឡាមានច្រើនប្រភេទ តែស្ករសូកូឡាខ្មៅមានប្រយោជន៍សម្រាប់ជួយបង្កើនសមត្ថភាពខួរក្បាល។ វាមនផ្ទុកសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មដែលបង្កផលប៉ះពាល់ដល់ ខួរក្បាល និង សមត្ថភាពចងចាំរបស់មនុស្ស។ សម្រាប់ប្រិយមិត្តគួរទទួលទានស្ករសូកូឡាឲ្យបាន ៣០ ក្រាមក្នុងមួយថ្ងៃ គឺជាការគ្រប់គ្រាន់
៦) ប៉េងប៉ោះ ប៉េងប៉ោះមានផ្ទុកសារធាតុ lycopeneជាអាស៊ីដដ៏មានប្រសិទ្ធភាពប្រឆាំងទៅនឹងអុកស៊ីតកម្មនៅក្នុង ខួរក្បាល។ លើសពីនេះ អាស៊ីដអាចប្រឆាំងទៅនឹងផលប៉ះពាល់នានាលើកោសិកាខួរក្បាល ដើម្បីសម្រួលដល់ប្រព័ន្ធបញ្ជារបស់ខួរក្បាលដំណើរការបានល្អប្រសើរ។
៧) ផ្កាខាត់ណា ខុសពីប្រភេទបន្លែដទៃទៀត ផ្កាខាត់ណាមានផ្ទុកវីតាមីន K ដែលត្រូវបានគេទទួលស្គាល់ថា មានប្រយោជន៍ផងដែរសម្រាប់ជួយរក្សាតុល្យភាពនៅក្នុងខួរក្បាល និង បង្កើនថាមពលដល់ខួរក្បាលទៀតផង។ វាជួយផ្ដល់សារធាតុចិញ្ចឹម និង កាត់បន្ថយជាតិពុលដែលមាននៅក្នុងសារពាង្គកាយផងដែរ។
៨) គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិមានដូចជា គ្រាប់ល្ពៅ អង្ករ គ្រាប់ឈូក សណ្ដែកបាយ ។ល។ ទាំងនេះសុទ្ធតែមានគុណសម្បត្តិសំខាន់សម្រាប់ទប់ស្កាត់ជាតិស្ករ នៅក្នុងឈាម ។ បន្ថែមលើនេះ នៅពេលដែលមានអ្នកមានអារម្មណ៍តឹងតែង ឬ ហត់នឿយខ្លាំង អ្នកអាចទទួលទានវាបានយ៉ាងហោចណាស់ឲ្យបាន ២៥ ក្រាមក្នុងមួយថ្ងៃ។
៩) កាហ្វេ កាហ្វេដែលគេចូលចិត្តទទួលទានបំផុតនៅពេលព្រឹក ក៏មានគុណសម្បត្តិដល់សមត្ថភាពខួរក្បាលដែរ ជាពិសេសសមត្ថភាពនៃការគិតកាន់តែល្អ។ អ្នកវិទ្យាសាស្ត្ររបស់បារាំងបានរកឃើញថា ស្ត្រីដែលទទួលកាហ្វេចាប់ពី ៣ កែវឡើងទៅក្នុងមួយថ្ងៃមានភាពវ័យឆ្លាតជាងស្ត្រីដែលមិនទទួលទាន កាហ្វេរហូតដល់ ៦៥%។
១០) ទឹក សូមកុំមើលរំលងឲ្យសោះថា អាហារដែលបំប៉នខួរក្បាលមានតែនៅលើបន្លែផ្លែឈើនោះឡើយ។ លោកអ្នកគួរតែទទួលទានទឹកឲ្យបានច្រើនក្នុងមួយថ្ងៃៗ ព្រោះថាវាអាចជួយសម្រួល និង ផ្តល់ថាមពលដល់ប្រព័ន្ធខួរក្បាលកាន់តែស្រស់ថ្លាឡើង។ ក្នុងមួយថ្ងៃ យ៉ាងហោចណាស់លោកអ្នកគួរទទួលទានទឹកឲ្យបានចាប់ពី ៦ទៅ ៨ កែវឡើងទៅ៕ប្រភពៈ www.thebnews.com

