សូមស្វាគមន៍!

PLEASE BE ENJOY!

Click to go

Thursday, March 10, 2016

<<<គន្លឹះ​ក្នុង​ការ​បង្កើន​សមត្ថភាព​និយាយ​ជា​សាធារណៈ (Public speaking skills) >>>

តើ​អ្វី​ទៅ​ជា​ជំនាញ​និយាយ​ជា​សាធារណៈ?​
Phone
ជំនាញ​និយាយ​ជា​សាធារណៈ​​ដែល​ភាសា​អង់​គ្លេស​ហៅ​ថា​ Public Speaking Skills គឺ​ជា​សមត្ថ​ភាព​មួយ​ក្នុង​ការ​បង្ហាញ​គំនិត​ឬ​អ្វី​មួយ​ដែល​អ្នក​ចង់​ បង្ហាញ​​ទៅ​កាន់​ក្រុម​មនុស្ស​​​ឬ​ក៍​អតិថិជន​ របស់​អ្នក។​ ជំនាញ​នេះ​​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​​ ផ្សេង​ៗ​គ្នា​ដូច​ជា​ក្នុង​វិស័យ​ជំនួញ​ នយោបាយ​ ក្រុម​ហ៊ុន​សហគ្រាស។ល​។​ដែល​តំរូវឲ្យ​អ្នក​ធ្វើ​ការ​និយាយ​ជា​ចាំ​បាច់​។​
សំរាប់​អ្នក​ជំនាញ (Professionals) ​ជំនាញ​និយាយ​ជា​សាធារណៈ​អាច​ជួយ​ឲ្យ​ពួក​គេ​អាច​បង្ហាញ​ពី​គំនិត​របស់​ពួក​ គេ​បានយ៉ាង​​ល្អ​​​ទៅ​កាន់​​ទស្សនិក​ជន​​​ដែលជា​ទូទៅ​​មាន​ចំនួន​ច្រើន​។​​ យ៉ាង​ណា​មិញ​​សារៈ​សំ​ខាន់​របស់​ជំនាញ​និយាយ​ជា​សាធារណៈ​​សំរាប់​សិស្សា​ នុសិស្ស​ក៏​មិន​គួរ​មើល​រំលង​ផង​ដែរ។​​ ជា​ការ​ពិត​ណាស់​​ជំនាញ​នេះ​អាច​ជួយ​ឲ្យ​អ្នក​យក​ឈ្នះ​​ទំនុក​ចិត្ត​របស់​ អ្នក​ដទៃ​​ដែល​ជា​ចុង​ក្រោយអាច​​ជួយ​ឲ្យ​អ្នក​ឬ​ក្រុមហ៊ុនរបស់អ្នក​​​​ទទួល​ ​បាន​​ផល​ប្រយោជន៍​។​ជំនាញ​និយាយ​ជា​សាធារណៈនេះ​ បាន​នឹង​កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ភាព​ជោគ​ជ័យ​របស់​បុគ្គលដ៏​​ មាន​ឥទ្ធិពលនានា​​នៅ​ជុំវិញ​ពិភព​លោក​។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​ហាក់​ដូច​ជា​ មិន​ទាន់​ដឹង​ពី​វិធី​សាស្រ្ត​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​អាច​បង្កើន​នូវ​ជំនាញ​ នេះ​បាន​នៅ​ឡើយ​ទេ​។
បើ​តាម​ការ​ស្រាវ​ជ្រាវបាន​រក​ឃើញ​ថា​មាន​មនុស្ស​មិន​តិច​ទេ​​ដែល​មាន​ អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ដែល​តំរូវ​ឲ្យ​ពួក​​គេ​និយាយ​ឬ​ក៏​ធ្វើ​​បទ​ បង្ហាញ​ជា​សាធារណៈ​។​ វិធី​សាស្រ្ត​ដើម្បី​ធ្វើ​ឲ្យ​ជំនាញ​និយាយ​ជា​សាធារណៈ​​របស់​អ្នក​មាន​ភាព​ ប្រសើរ​ឡើង​ដែល​នឹង​លើក​យក​មក​បក​ស្រាយ​ក្នុង​អត្ថ​បទ​នេះ​នឹង​ជួយ​តម្រង់​ ទិស​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សំរេច​នូវ​ក្តី​ សុបិន្ត​មួយ​ដើម្បី​ឲ្យ​ក្លាយ​ជា​បុគ្គល​ម្នាក់​លែង​ខ្លាច​ក្នុង​ការ​និយាយ​ ជា​សាធារណៈ​។​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះមួយ​ចំនួន​​ក្នុង​ការ​និយាយ​ជា​សាធារណៈដែល​ខ្ញុំ ​បាទ​បាន​សិក្សា ​ក៏​ដូចជា​អនុវត្ត​ដោយ​ផ្ទាល់​ក្នុង​ការ​និយាយ​ជា​សាធារណៈ​នាពេល​កន្លង​មក​។ សង្ឃឹម​ថា​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​នឹង​ទទួល​បាន​ចំណេះ​ដឹង​ទាក់​ទង​ នឹង​ជំនាញ​នេះ​ ហើយ​បើ​សិន​ជាមាន​ភាព​ខ្វះ​ខាត​ឬ​លើស​លោះ​ដោយ​ប្រការ​ណា​មួយមិន​សមរម្យ​​នោះ ​សូម​មេត្តា​អធ្យាស្រ័យ​ដោយ​អនុគ្រោះ​ផង​ចុះ​ ដោយ​ថា​បទ​ពិសោធន៍​នៅ​ក្មេង​ខ្ចី​តែ​អាស្រ័យ​ដោយ​ហេតុចង់​ចែក​រំលែក​ចំណេះ​ ដឹង​ដែល​មាន​បន្តិច​បន្តួច​​ មិន​ចង់​ទុក​ឲ្យ​កប់​ចាល​​ ចែក​ជូន​ដល់​បង​ប្អូន​អ្នក​សិក្សា​ទាំង​អស់​គ្នា​។
គន្លឹះ​ក្នុង​ការ​បង្កើន​សមត្ថភាព​និយាយ​ជា​សាធារណៈ
Speaking

សង្កេត​មើល​ពី​របៀប​និយាយ​របស់​បុគ្គល​ដែល​ពូកែ​ធ្វើ​បទ​បង្ហាញ​
បើ​តាម​ប្រសាសន៍​របស់​លោក​ សូអ៊ីជីរ៉ូ ហុងដា ដែល ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ហុង​ដា​ដ៏​ល្បី​ឈ្មោះ​របស់ប្រទេស​ជប៉ុន​ មនុស្ស​ដែល​ជោគជ័យ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​ចេះ​សិក្សា​រៀន​សូត្រ​ពី​អ្នក​ ដែល​នៅ​ជុំ​វិញ​ខ្លួន ហើយ​ប្រើ​ប្រាស់​នូវ​អ្វី​ដែល​គេ​បាន​រៀន​នោះ​ដើម្បីអភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ ជោគជ័យ​។​ជាការពិតណាស់ ​មនុស្ស​ម្នាក់​អាច​សិក្សា​បាន​ច្រើន​ណាស់​បើសិន​ជា​គេ​នោះ​មាន​ជំនាញ​ក្នុង ​ការ​សង្កេត​ (Good Observation Skills)។​ អាច​នឹង​មាន​មនុស្ស​ជា​ច្រើនណាស់​​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ដែល​បាន​យល់​ដឹង ​ឬ​ក៏​មាន​សិល្បៈ​ក្នង​ការ​និយាយ​ជា​សាធារណៈ​រួច​ទៅ​ហើយ​ ដូច្នេះអ្នក​គួរ​តែ​​សង្កេត​មើល​ថា​តើ​ពួក​គេ​និយាយ​​ឬ​មួយ​ធ្វើ​ដូច​ម្តេច​ នៅ​ចំពោះ​មុខ​សាធារណៈ​ជនទើប​ឥរិយាបទ​របស់​ពួក​គេ​មើល​ទៅ​​ប្រកប​ដោយ​ភាព​មាន ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។​ បើ​សិន​ជា​​មាន​ឱកាស ​អ្នក​គប្បី​ចូល​ទៅ​និយាយ​លេង​សំនេះ​សំណាល​ជាមួយ​ពួក​គេ​​ ហើយ​សុំ​ជា​យោបល់​របស់​ពួក​គេ​ថា​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​មាន​ជំនឿជាក់​លើ​ ខ្លួន​ឯង​​មាន​សុទិដ្ឋិនិយម​ឬ​ក៏មាន​ជោគជ័យ​​ក្នុង​ជីវិត​ជាដើម​។​​រៀន​ពី​ ចម្លើយនិង​ដំបូន្មាន​​របស់​ពួក​គេ​ដើម្បីភាព​​ជោគជ័យ​របស់​អ្នក​។​
បង្កើន​សមត្ថភាព​ភាសា​របស់​អ្នក​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​
*ភាសា​សំដៅ​ទៅ​លើ​ភាសា​ដែល​អ្នក​លើក​មក​និយាយ។​ បើ​អ្នក​និយាយ​ជា​ភាសា
​ជាតិ​អ្នក​ត្រូវ​ស្ទាត់​ជំនាញ​ភាសា​ជាតិ​របស់​អ្នក​ តែ​បើ​អ្នក​និយាយ​ជា​ភាសា​បរទេស​ 
អ្នក​ត្រូវ​ពង្រឹង​ភាសា​បរទេស​នោះ​ឲ្យ​បាន​ស្ទាត់​ជំនាញ​។
ដំបូន្មាន​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​អភិវឌ្ឍ​ជំនាញ​និយាយ​ជា​សាធារណៈ​ របស់​អ្នក​គឺ​ថា​ធ្វើ​យ៉ាង​ណា​ត្រូវបង្កើន​សមត្ថភាព​ភាសា​របស់​អ្នក​ជាមុន​ សិន​។ ​បើសិន​ជា​អ្នក​មិន​និយាយ​ភាសា​បាន​ល្អ​ឬស្ទាត់​ជំនាញទេ ​អ្នក​ប្រហែល​ជា​មិន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដែល​កំពុង​តែ​ ស្តាប់​អ្នក​នោះ​ទេ ​ដូចេ្នះ​ហើយ​សមត្ថភាព​ប្រើប្រាស់​ភាសា​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​​ការ​ ជួយ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​។​ ប៉ុន្តែ​អ្នក​គួរ​ចងចាំ​ថា​​ការ​រៀន​ភាសា​គេ​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ​វា​ទាមទារ​ពេល​វេលា ​និង​ការ​ព្យាយាម​ប្រឹងប្រែង​ និយាយរួម​គ្មាន​នរណា​ម្នាក់​អាច​រៀន​ចេះ​ភ្លាម​ៗ​ក្នុង​រយៈ​ពេល​មួយ​ពព្រិច​ ភ្នែក​បាន​នោះ​ទេ​​​ អញ្ចឹង​ហើយបើ​សិន​ជា​អាច ​​ចូរ​អ្នក​ធ្វើ​ការ​អនុវត្ត​ឲ្យ​បាន​ច្រើន​ ដូច​ដែល​ប្រយោគ​មួយ​របស់​ភាសា​អង់គ្លេស​និយាយ​ថា​ “Practice makes perfect” ឬក៏​ការ​អនុវត្ត​ជួយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ​
បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​
វា​ជា​រឿង​ធម្មតា​ទេ​ដែល​ថា ​នៅ​ពេល​ណា​អ្នក​មាន​ជំនឿជាក់​លើ​ខ្លួន​ឯង​ហើយ​នោះ ​អ្នក​ប្រាកដ​ជា​មាន​កំលាំង​ចិត្ត​ និង​ភាព​ក្លាហាន​ក្នុង​ការ​​បញ្ចេញ​សមត្ថ​ភាព​របស់​អ្នក​បាន​យ៉ាង​ល្អ​។ ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជា​អ្នក​នៅ​មាន​ភាព​ស្រពេច​ស្រពិល ​ឬ​ក៏​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទេ​នោះ ​បើទោះបី​ជា​អ្នក​​មាន​ចំនេះ​ដឹង​ ឬបាន​រៀប​ចំ​ខ្លួន​ទុក​ជា​មុន​យ៉ាង​ណា​ក៏​ដោយ ​អ្នក​នឹង​មិន​អាច​បង្ហាញ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​បាន​ដែរ​​។​ ​​​អាស្រ័យ​ហេតុ​នេះ ​អ្នក​គួរ​តែ​មាន​សុទិដ្ឋិនិយម​លើ​សមត្ថ​ភាព​របស់​ខ្លួន​ឯង និង​ផ្តោត​ អារម្មណ៍លើ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​វិញ​ដើម្បី​​រក​វិធី​សាស្រ្ត​យ៉ាង​ណា ​ធ្វើ​ឲ្យ​ការ​និយាយ​របស់​អ្នក​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ទស្សនិក​ជន​​ ជា​ជាង​គិត​ថា​តើ​ពួក​គេ​​​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​អ្នក​ ត្រូវ​និយាយ។
រៀប​ចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​សំរាប់​ការ​និយាយ​របស់​អ្នក
មាន​ឃ្លា​មួយ​សរសេរ​ថា “​បើ​អ្នក​បរាជ័យ​ក្នុង​ការ​ត្រៀម​ខ្លួន​ទុក​ជាមុន ​គឺ​ស្មើ​នឹង​ត្រៀម​ខ្លួន​ទុក​ជា​មុន​ក្នុង​ការ​បរាជ័យ”​។​ មិន​ខុស​គ្នា​នោះ​ទេ​ ក្នុង​ការ​និយាយ​ជាសាធារណៈ​ការ​រៀប​ចំ​ខ្លួន​ទុក​ជាមុន​​មាន​សារៈ​សំខាន់​ មែន​ទែន​ ​​ព្រោះ​ទោះ​បីជា​អ្នក​ជា​មនុស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​​ក៏​ដោយ ​តែ​បើ​​មិន​ដឹង​ថា​អ្នក​ត្រូវ​និយាយ​ពី​អ្វី​នោះ​ទេ ​អ្នក​ប្រាកដ​គឺ​ជា​មិន​អាច​ធ្វើ​បាន​ល្អនោះ​ទេ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ប្រធាន​បទ​ ដែល​​ត្រូវ​លើក​មក​និយាយ​ និង​ព្យាយាម​ឈ្វេង​យល់​ឲ្យ​បាន​ច្បាស់ជា​មុន​ ជៀស​វាង​និយាយ​មិន​ដឹង​ក្បាលមិន​ដឹង​កន្ទុយ​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​សា្តប់​មិន​យល់​ ថែម​ទាំង​ធុញ​ទ្រាន់​នឹង​អ្វីដែល​អ្នក​កំពុង​និយាយ​ទៀត​ផង​។ មួយ​វិញ​ទៀត​ បើ​សិន​ជា​អ្នក​លើក​យក​ព័ត៌​មាន​មិន​ពិត ឬ​ក៏​មិន​ត្រឹម​ត្រូវ​មក​និយាយ​ វា​អាច​នឹង​ធ្វើ​ឲ្យ​ទស្សនិក​ជន​បាត់​បង់​ជំនឿ​ជាក់​ម​កលើ​អ្នក។​ ហើយ​ត្រូវ​ចង់​ចាំ​ថា​គ្មាន​អ្វី​អាក្រក់​ជាង​នេះ​ទៀត​ទេ​។​
ជា​សរុប​មក​បើ​អ្នក​ចង់​សំរេច​បាន​អ្វី​មួយ​អ្នក​ត្រូវ​ខិត​ខំ​ប្រឹង​ ប្រែង​ ព្រោះ​ថា​បទ​ពិសោធន៍​ល្អ​ៗ​មិន​មែន​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​មួយ​ ពព្រិច​ភ្នែក​នោះទេ​។ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ទទួល​នូវ​ចំណេះ​ដឹង​ល្អ​ៗ​មួយ​ចំនួន​ បន្ទាប់​​ពី​បាន​អាន​អត្ថបទ​មួយ​នេះចប់។​

ប្រភពៈ ahladang

Wednesday, March 9, 2016

<<<ជំនាញ ៩ ដែល​អ្នក​គួរ​សំលៀង​ពី​ពេល​នេះ​ត​ទៅ​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​នៅ​រយៈពេល ៦ឆ្នាំខាងមុខ>>>


១) ការ​ទំនាក់ទំនង ៖ អ្នក​ត្រូវ​ដឹង​ថា​គ្រប់​មហាសេដ្ឋី​ជំនួញ​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក គឺ​ជា​មនុស្ស​ដែល​ពូកែ​ទំនាក់​ទំនង​បំផុត ពួក​គេ​ជា​មធ្យម​តែង​ផ្ញើ​សារ​ ឆ្លើយ​ឆ្លង​គ្នា ឬ ទំនាក់ទំនង​ខាង​ផ្នែក​ការងារ​មិន​ក្រោម ១ ពាន់​សារ​ឡើង​ក្នុង​មួយ​ឆ្នាំៗ។ ពួក​គេ​បាន​យល់​ថា​គ្រប់​សារ​ដែល​ពួក​គេ​ផ្ញើ​ដើម្បី​ទាក់​ទង​គ្នា​គឺ​ជា​ ឱកាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពី​មនុស្ស​ដទៃ​ស្គាល់​ពី​កេរ្តិ៍​ឈ្មោះ ឬ យីហោ​ក្រុមហ៊ុន​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ ឬ ជួប​ដោយ​ផ្ទាល់​ពួក​គេ​គឺ​កាន់​តែ​ជំនាញ​ថែម​ទៀត​ក្នុង​ការ​ទាក់ទង។ ពួក​គេ​យល់​ឃើញ​ថា នូវ​ពេល​ដែល​អ្នក​ទាក់ទង​មនុស្ស​កាន់​តែ​ច្រើន កម្រិត​នៃ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក៏​កើន​ឡើង​ដូច​គ្នា​ដែរ។

២) ជំនាញ​ផ្នែក​លក់ ៖ នៅ​ក្នុង​ពិភព​ការងារ​បច្ចុប្បន្ន អ្នក​អាច​ក្លាយ​ជា​អ្នក​លក់ ហើយ​ក៏​នឹង​អាច​ក្លាយ​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​លក់។ មិន​ថា​មួយ​ណា​នោះ​ឡើយ​អ្នក​ត្រូវ​ជ្រើសរើស​យក​ខ្លួន​ឯង​មួយ​ក្នុង​ជីវិត​ ការងារ​ប្រចាំ​ថ្ងៃ។ នៅ​ពេល​ដែល​អ្នក​អាច​យល់​ពី​អត្ថន័យ​កាន់​តែ​ច្បាស់​នៃ​ការ​លក់ នោះ​ចំណូល​កាន់​តែ​ខ្ពស់​ដែល​អ្នក​នឹង​ទទួល​បាន ដើម្បី​ក្លាយ​ជា​អ្នក​មាន។

៣) ផ្នែក​ទីផ្សារ និង យីហោ​ក្រុមហ៊ុន ៖ ភាព​ល្បីល្បាញ​របស់​អ្នក គឺ​តាម​រយៈ​ការ​ចេះ​ឃោសនា​ផ្នែក​ទីផ្សារ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត។ ការ​ផ្សាយ​ពី​ខ្លួន​ឯង​នៅ​លើ​ទីផ្សារ គឺ​ជា​ការ​បង្កើត​គ្រឹះ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ឯង​ដ៏​រឹងមាំ​មួយ។ អ្នក​ត្រូវ​ចេះ​ប្រាប់​ពិភពលោក តើ​អ្នក​កំពុង​ធ្វើ​អ្វី​ និង ចេះ​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​តើ​ទីផ្សារ​របស់​អ្នក​មាន​នៅ​កន្លែង​ណា​ខ្លះ។

៤) ភាព​វៃ​ឆ្លាត​ផ្នែក​អារម្មណ៍​ដែល​អាច​មើល​យល់​ពី​ចិត្ត​មនុស្ស​ដទៃ ៖ ប្រសិន​បើ​អ្នក​អាច​មើល​ថែ​រក្សា​ខ្លួន​ឯង​បាន​ នោះ​មាន​ន័យ​ថា​អ្នក​ក៏​អាច​មើល​ថែ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែរ។ ការ​យល់​ដឹង​ពី​ចរិត​ធម្មជាតិ​របស់​មនុស្ស​ គឺ​ជា​កូនសោ​នៃ​ភាព​ជោគជ័យ។ បុគ្គល​ដែល​ជា​មហាសេដ្ឋី​ យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​លើក​ទឹក​ចិត្ត ភាសា​កាយវិការ ការ​លើក​ដាក់​សំឡេង ផ្នែក​ការ​ទូត ការ​យល់​ចិត្ត និង រាល់​អ្វីៗ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​ ផ្នែក​ ចិត្ត​សាស្ត្រ និង អារម្មណ៍​។

៥) ផលិត​ផល និង ភាព​ច្នៃ​ប្រឌិត​នៃ​ផ្នែក​សេវាកម្ម ៖ ស្ទើរ​តែ​គ្រប់​មហាសេដ្ឋី​ទាំង​អស់ បាន​ដាក់​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន លើ​ផ្នែក​ផលិតផល និង សេវាកម្ម ជា​លក្ខណៈ​រង្វិល​ជុំ​ សាចុះសាឡើង​។

៦) ការ​ចេះ​រៀប​ចំ ៖ ស្ទើរ​តែ​គ្រប់​ក្រុមហ៊ុន​ទាំង​អស់ ពួក​គេ​សុទ្ធ​តែ​បាន​រៀប​ចំ​នូវ​រចនាសម្ព័ន្ធ​មួយ​ច្បាស់​លាស់​ឲ្យ​ ក្រុមហ៊ុន​របស់​ខ្លួន ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម គ្រប់គ្រង​ការងារ​ខ្លួន​បាន​ល្អ មាន​ភាព​បត់បែន​ទៅ​តាម​កាលៈទេសៈ។

៧) ការ​កំណត់​គោលដៅ និង រៀប​ចំ​ផែន​ការ ៖ ការ​រៀបចំ​គម្រោង​ការងារ និង ធ្វើ​ការងារ​តាម​គម្រោង​ដែល​រៀប​ចំ​គឺ​ជា​អ្វី​ដែល​មហាសេដ្ឋី​គ្រប់​រូប​បាន ​ធ្វើ ព្រោះ​ពួក​គេ​ដឹង​ថា​គ្មាន​អ្វី​មួយ​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​ឡើយ​ ប្រសិន​បើ​ខ្លួន​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី។ ដូច្នេះ​អ្នក​គួរ​ចេះ​រៀប​គម្រោង​ការងារ​ប្រចាំ​ថ្ងៃ សប្តាហ៍ ខែ ឬ ឆ្នាំ។

៨) ភាព​ជា​មនុស្ស​ធម៌ ៖ បុគ្គល​មហាសេដ្ឋី​យល់​ថា​ អាថ៌កំបាំង នៃ​ភាព​រស់​នៅ​គឺ​ជា​ការ​ផ្តល់​ឲ្យ​ច្រើន​ជាង​ការ​ទទួល។ សកម្មភាព​ភាព​មនុស្ស​ធម៌ តាម​រយៈ​ អង្គការ​សប្បុរសធម៌ ជំនួយ​ផ្នែក​អប់រំ​គឺ​ជា​ការ​ជួយ​ល្អ​បំផុត​ដើម្បី​បង្កើត​ធនធាន​មនុស្ស និង អភិវឌ្ឍ​សង្គម។

៩) ភាព​ជា​អ្នក​ដឹក​នាំ ៖ គ្រប់​មហាសេដ្ឋី​ទាំង​អស់​គឺ​ជា​មេដឹកនាំ ព្រោះ​ពួក​គេ​យល់​ថា​ពួក​គេ​ត្រូវ​តែ​អនុវត្តន៍​តាម​មេដឹកនាំ​អស្ចារ្យ​ ផ្សេង​ទៀត ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​មួយ​រូប​ផង​ដែរ​ទៅ​ថ្ងៃ​ មុខ។
ប្រភពៈ thebnews

Monday, November 2, 2015

<<<អាហារ​១០ មុខ​ជួយ​បង្កើន​ថាមពល និង សមត្ថភាព​ខួរក្បាល​កាន់តែ​ប្រសើរ​!>>>

តើ​ប្រិយមិត្ត​អ្នកអាន​ចង់​ឲ្យ​ខួរក្បាល​របស់លោក​អ្នក​មាន​ថាមពល និង សមត្ថ​ភាពល្អ​ដែរឬទេ​?
បើ​លោកអ្នក​មិនបាន​ដឹងថា តើ​គួរ​ទទួលទាន​អ្វី​ទើប​ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​ល្អ សាកល្បង​ស្វែងយល់​ពី​អាហារ​ចំនួន ១០​មុខ​ខាងក្រោម​នេះ​ដែល​ត្រូវបាន​គេ​រកឃើញថា មានគុណ​ប្រយោជន៍​បំផុត​សម្រាប់​ជួយ​បង្កើន​ថាមពល និង សមត្ថភាព​ខួរក្បាល​របស់លោក​អ្នក​។​
១) ប្រេង​អូ​លីវ​ ​ប្រេង​អូ​លីវ​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់ អូ​មី​កា ៣ ដែល​ជួយ​ការពារ​ខួរក្បាល​ប្រឆាំង​ទៅនឹង​អុកស៊ីតកម្ម​ដែល​បង្ក​ឲ្យ​មាន​ ស្ត្រេ​ស​ច្រើន​។ លើសពីនេះទៅទៀត វា​ជួយ​បង្កើន​ការចងចាំ និង សមត្ថភាព​រៀនសូត្រ​កាន់តែ​ខ្ពស់​។

២) ខ្លាញ់ត្រី​ ​ខ្លាញ់ត្រី​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​ដ៏​ល្អ​ប្រភេទ អូ​មី​កា ៣ ដែល​ជួយ​ឲ្យ​ខួរក្បាល​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ និង មាន​ប្រយោជន៍​សម្រាប់​បេះដូង រួមទាំង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សារពាង្គកាយ​ដើរ​ស្រួល​ផងដែរ​។​

 ៣) ស៊ុត​ ​ស៊ុត​ត្រូវបាន​គេ​រកឃើញថា ជា​ប្រភព​ដ៏​សំខាន់​ដែលមាន​ផ្ទុក​សារធាតុ​កូ​លីន​ជួយ​បង្កើន​ការចងចាំ និង ប្រឆាំង​ទៅនឹង​ការធ្លាក់​អាយុ​។ ក្រៅពីនេះ វា​ក៏​ជួយ​បង្កើន​ទំនាក់ទំនង​ខួរក្បាល​ទៅនឹង កោសិកា​នៅ​ជុំវិញ​សារពាង្គកាយ​ទាំងមូល​។ សូម​ទទួលទាន​ស៊ុត​មួយថ្ងៃ​ឲ្យ​បាន​១ គ្រាប់​ជាការ​ប្រសើរ​។​
៤) គ្រាប់សណ្ដែក​ ​ដោយ​ផ្ទុក​ជាមួយ​សារធាតុ​ខ្លាញ់​ដ៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព គ្រាប់សណ្ដែក​ជួយ​ឲ្យ​ខួរក្បាល​ស្រស់ថ្លា ត្បិត​អី​វា​មាន​ផ្ទុក​សារធាតុ​វីតាមីន E សម្រាប់​ប្រឆាំង​ទៅនឹង​ការធ្លាក់ចុះ​សមត្ថភាព​ខួរក្បាល​។ អ្នក​គួរ​ទទួលទាន​មួយថ្ងៃ​ឲ្យ​បាន ៣០ ក្រាម​ទើប​ជាការ​ល្អ​។​ …​នៅពេលដែល​អ្នក​គេង​មិន​ឆ្អែត អ្នកនឹង​ប្រឈមមុខ​បញ្ហា ១៧ យ៉ាងនេះ​…
៥) នំ​ស្ករ​សូកូឡា​ខ្មៅ​ ​ស្ករ​សូកូឡា​មាន​ច្រើន​ប្រភេទ តែ​ស្ករ​សូកូឡា​ខ្មៅ​មាន​ប្រយោជន៍​សម្រាប់​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​។ វា​មន​ផ្ទុក​សារធាតុ​ប្រឆាំង​ទៅនឹង​អុកស៊ីតកម្ម​ដែល​បង្ក​ផលប៉ះពាល់​ដល់​ ខួរក្បាល និង សមត្ថភាព​ចងចាំ​របស់​មនុស្ស​។ សម្រាប់​ប្រិយមិត្ត​គួរ​ទទួលទាន​ស្ករ​សូកូឡា​ឲ្យ​បាន ៣០ ក្រាម​ក្នុង​មួយថ្ងៃ គឺជា​ការ​គ្រប់គ្រាន់​ 
៦) ប៉េងប៉ោះ​ ​ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ lycopene​ជា​អាស៊ីដ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​ទៅនឹង​អុកស៊ីតកម្ម​នៅក្នុង​ ខួរក្បាល​។ លើសពីនេះ អាស៊ីដ​អាច​ប្រឆាំង​ទៅនឹង​ផលប៉ះពាល់​នានា​លើ​កោសិកា​ខួរក្បាល ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​បញ្ជា​របស់​ខួរក្បាល​ដំណើរការបាន​ល្អប្រសើរ​។​
៧) ផ្កា​ខាត់ណា​ ​ខុសពី​ប្រភេទ​បន្លែ​ដទៃទៀត ផ្កា​ខាត់ណា​មាន​ផ្ទុក​វីតាមីន K ដែល​ត្រូវបានគេទទួលស្គាល់​ថា មាន​ប្រយោជន៍​ផងដែរ​សម្រាប់​ជួយ​រក្សា​តុល្យភាព​នៅក្នុង​ខួរក្បាល និង បង្កើន​ថាមពល​ដល់​ខួរក្បាល​ទៀតផង​។ វា​ជួយផ្ដល់​សារធាតុចិញ្ចឹម និង កាត់បន្ថយ​ជាតិពុល​ដែលមាន​នៅក្នុង​សារពាង្គកាយ​ផងដែរ​។​
 ៨) គ្រាប់​ធញ្ញជាតិ​ ​គ្រាប់​ធញ្ញជាតិ​មានដូចជា គ្រាប់​ល្ពៅ អង្ករ គ្រាប់​ឈូក សណ្ដែកបាយ ។​ល​។ ទាំងនេះ​សុទ្ធតែ​មានគុណ​សម្បត្តិ​សំខាន់​សម្រាប់​ទប់ស្កាត់​ជាតិ​ស្ករ​ នៅក្នុង​ឈាម ។ បន្ថែម​លើ​នេះ នៅពេល​ដែលមាន​អ្នកមាន​អារម្មណ៍​តឹងតែង ឬ ហត់នឿយ​ខ្លាំង អ្នក​អាច​ទទួលទាន​វា​បាន​យ៉ាងហោចណាស់​ឲ្យ​បាន ២៥ ក្រាម​ក្នុង​មួយថ្ងៃ​។​
៩) កាហ្វេ​ ​កាហ្វេ​ដែល​គេ​ចូលចិត្ត​ទទួលទាន​បំផុត​នៅពេល​ព្រឹក ក៏មាន​គុណសម្បត្តិ​ដល់​សមត្ថភាព​ខួរក្បាល​ដែរ ជាពិសេស​សមត្ថភាព​នៃ​ការគិត​កាន់តែ​ល្អ​។ អ្នកវិទ្យាសាស្ត្រ​របស់​បារាំង​បាន​រកឃើញថា ស្ត្រី​ដែល​ទទួល​កាហ្វេ​ចាប់ពី ៣ កែវ​ឡើងទៅ​ក្នុង​មួយថ្ងៃ​មាន​ភាព​វ័យឆ្លាត​ជាង​ស្ត្រី​ដែល​មិន​ទទួលទាន​ កាហ្វេ​រហូតដល់ ៦៥%​។ 
១០) ទឹក​ ​សូមកុំ​មើលរំលង​ឲ្យ​សោះ​ថា អាហារ​ដែល​បំប៉ន​ខួរក្បាល​មានតែ​នៅលើ​បន្លែ​ផ្លែឈើ​នោះឡើយ​។ លោកអ្នក​គួរតែ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​មួយថ្ងៃៗ ព្រោះថា​វា​អាចជួយ​សម្រួល និង ផ្តល់​ថាមពល​ដល់​ប្រព័ន្ធ​ខួរក្បាល​កាន់តែ​ស្រស់ថ្លា​ឡើង​។ ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​លោកអ្នក​គួរ​ទទួលទាន​ទឹក​ឲ្យ​បាន​ចាប់ពី ៦​ទៅ ៨ កែវ​ឡើងទៅ​៕
 ប្រភពៈ www.thebnews.com