២) ជំនាញផ្នែកលក់ ៖ នៅក្នុងពិភពការងារបច្ចុប្បន្ន អ្នកអាចក្លាយជាអ្នកលក់ ហើយក៏នឹងអាចក្លាយជាមនុស្សដែលត្រូវបានគេលក់។ មិនថាមួយណានោះឡើយអ្នកត្រូវជ្រើសរើសយកខ្លួនឯងមួយក្នុងជីវិត ការងារប្រចាំថ្ងៃ។ នៅពេលដែលអ្នកអាចយល់ពីអត្ថន័យកាន់តែច្បាស់នៃការលក់ នោះចំណូលកាន់តែខ្ពស់ដែលអ្នកនឹងទទួលបាន ដើម្បីក្លាយជាអ្នកមាន។
៣) ផ្នែកទីផ្សារ និង យីហោក្រុមហ៊ុន ៖ ភាពល្បីល្បាញរបស់អ្នក គឺតាមរយៈការចេះឃោសនាផ្នែកទីផ្សារប្រកបដោយភាពវៃឆ្លាត។ ការផ្សាយពីខ្លួនឯងនៅលើទីផ្សារ គឺជាការបង្កើតគ្រឹះឲ្យក្រុមហ៊ុនខ្លួនឯងដ៏រឹងមាំមួយ។ អ្នកត្រូវចេះប្រាប់ពិភពលោក តើអ្នកកំពុងធ្វើអ្វី និង ចេះធ្វើឲ្យពួកគេដឹងតើទីផ្សាររបស់អ្នកមាននៅកន្លែងណាខ្លះ។
៤) ភាពវៃឆ្លាតផ្នែកអារម្មណ៍ដែលអាចមើលយល់ពីចិត្តមនុស្សដទៃ ៖ ប្រសិនបើអ្នកអាចមើលថែរក្សាខ្លួនឯងបាន នោះមានន័យថាអ្នកក៏អាចមើលថែមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែរ។ ការយល់ដឹងពីចរិតធម្មជាតិរបស់មនុស្ស គឺជាកូនសោនៃភាពជោគជ័យ។ បុគ្គលដែលជាមហាសេដ្ឋី យល់ដឹងពីសារសំខាន់នៃការលើកទឹកចិត្ត ភាសាកាយវិការ ការលើកដាក់សំឡេង ផ្នែកការទូត ការយល់ចិត្ត និង រាល់អ្វីៗផ្សេងទៀតជាច្រើនដែលជាប់ទាក់ទង ផ្នែក ចិត្តសាស្ត្រ និង អារម្មណ៍។
៥) ផលិតផល និង ភាពច្នៃប្រឌិតនៃផ្នែកសេវាកម្ម ៖ ស្ទើរតែគ្រប់មហាសេដ្ឋីទាំងអស់ បានដាក់ភាពច្នៃប្រឌិតរបស់ខ្លួន លើផ្នែកផលិតផល និង សេវាកម្ម ជាលក្ខណៈរង្វិលជុំ សាចុះសាឡើង។
៦) ការចេះរៀបចំ ៖ ស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់ ពួកគេសុទ្ធតែបានរៀបចំនូវរចនាសម្ព័ន្ធមួយច្បាស់លាស់ឲ្យ ក្រុមហ៊ុនរបស់ខ្លួន ព្រោះការធ្វើបែបនេះអាចជួយឲ្យម្ចាស់អាជីវកម្ម គ្រប់គ្រងការងារខ្លួនបានល្អ មានភាពបត់បែនទៅតាមកាលៈទេសៈ។
៧) ការកំណត់គោលដៅ និង រៀបចំផែនការ ៖ ការរៀបចំគម្រោងការងារ និង ធ្វើការងារតាមគម្រោងដែលរៀបចំគឺជាអ្វីដែលមហាសេដ្ឋីគ្រប់រូបបាន ធ្វើ ព្រោះពួកគេដឹងថាគ្មានអ្វីមួយទទួលបានជោគជ័យជាផ្លែផ្កាឡើយ ប្រសិនបើខ្លួនមិនដឹងត្រូវធ្វើអ្វី។ ដូច្នេះអ្នកគួរចេះរៀបគម្រោងការងារប្រចាំថ្ងៃ សប្តាហ៍ ខែ ឬ ឆ្នាំ។
៨) ភាពជាមនុស្សធម៌ ៖ បុគ្គលមហាសេដ្ឋីយល់ថា អាថ៌កំបាំង នៃភាពរស់នៅគឺជាការផ្តល់ឲ្យច្រើនជាងការទទួល។ សកម្មភាពភាពមនុស្សធម៌ តាមរយៈ អង្គការសប្បុរសធម៌ ជំនួយផ្នែកអប់រំគឺជាការជួយល្អបំផុតដើម្បីបង្កើតធនធានមនុស្ស និង អភិវឌ្ឍសង្គម។
៩) ភាពជាអ្នកដឹកនាំ ៖ គ្រប់មហាសេដ្ឋីទាំងអស់គឺជាមេដឹកនាំ ព្រោះពួកគេយល់ថាពួកគេត្រូវតែអនុវត្តន៍តាមមេដឹកនាំអស្ចារ្យ ផ្សេងទៀត ដើម្បីឲ្យខ្លួនក្លាយជាមេដឹកនាំដ៏អស្ចារ្យមួយរូបផងដែរទៅថ្ងៃ មុខ។
ប្រភពៈ thebnews
No comments:
Post a Comment